អ៊ុល ដេតសុខុម
ទោះបីជាមានភាពច្របូកច្របល់នៃជំងឺរាតត្បាតក៏ដោយ សម្រាប់របាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំ 2021 នៅតែជាឆ្នាំដ៏សំខាន់សម្រាប់ធនាគារដែលទើបបង្កើតថ្មី (ធនាគារ ឌីជីប៊ី, ធនាគារ ឬឌីជីប៊ី)។ ក្រោមការដឹកនាំថ្មី ធនាគារបានសម្រេចនូវសមិទ្ធិផលជាច្រើននៅចុងឆ្នាំ2021។
បន្ទាប់ពីមានការរៀបចំយ៉ាងម៉ឹងម៉ាត់អស់រយៈពេលជិតមួយឆ្នាំ ធនាគារ ឌីជីប៊ី ត្រូវបានសម្ពោធ ជាធនាគារពាណិជ្ជ នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2021 ដោយមានការចូលរួមពីប្រធាននាយក ប្រតិបត្តិ នៃធនាគារ Daegu និងថ្នាក់ដឹកនាំកំពូលរបស់ធនាគារ។ ក្នុងរយៈពេលមួយឆ្នាំ ធនាគារបាន បង្កើត ផលិតផលមួយចំនួនដូចជា៖ ប្រាក់បញ្ញើសន្សំ (CASA) ការផ្ទេរប្រាក់ (ក្នុងស្រុក និង ក្រៅប្រទេស), កម្មវិធី DGB Mobile និងសេវា ATM។ ធនាគារមានការជឿជាក់យ៉ាងមុតមាំថាផលិតផល និងសេវាកម្មទាំងនេះនឹងបម្រើដល់សាធារណៈជននូវតម្រូវការដែលល្អបំផុត ដោយ បានកែលម្អផលិតផលបន្ថែមទៀត និងការជំរុញដំណើរការរបស់ធនាគារ ដើម្បីបង្កើនចំណាប់ អារម្មណ៍ដល់សាធារណៈជនសម្រាប់ផលិតផលថ្មីៗរបស់ធនាគារតាមរយៈការផ្សព្វផ្សាយ។ ជាលទ្ធផល ផលិតផលទាំងនេះទទួលបានការចាប់អារម្មណ៏ពីសាធារណៈជន។
ឌីជីប៊ី នៅតែអាចសម្រេចបាននូវលទ្ធផលហិរញ្ញវត្ថុសំខាន់ៗទោះបីប្រឈមមុខនឹងកូវីដ-19 ដូចខាងក្រោម៖
– ទ្រព្យសកម្មសរុបបានកើនឡើង 28.10% ចំនួន 381.89 លានដុល្លារអាមេរិក
– សមតុល្យឥណទានសរុបបានកើនឡើង 17.33% ចំនួន 283.42 លានដុល្លារ អាមេរិក
– ប្រាក់បញ្ញើសន្សំមាន 799.94% ចំនួន 6.74 លានដុល្លារអាមេរិក
– ចំណូលប្រតិបត្តិការសុទ្ធបានកើនឡើង 8.25% ចំនួន 25.75 លានដុល្លារអាមេរិក
យើងជឿថា ក្នុងនាមជាសមាជិកចូលរួមជួយសង្គម ឌីជីប៊ី មានតួនាទីសំខាន់ក្នុងការជួយ គាំទ្រដល់មនុស្ស ការរស់នៅ សេដ្ឋកិច្ច និងជួយចែករំលែកការឈឺចាប់ក្នុងសង្គម។ ធនាគារ បានអនុលោម ទៅតាមប្រកាសរបស់ ធនាគារជាតិ នៃកម្ពុជា បានផ្តល់ឥណទានដល់អតិថិជន ដោយអនុវត្តប្រកាសស្តីពីការរៀបចំឥណទានឡើងវិញ ដើម្បីបន្ធូរបន្ថយបន្ទុកដ៏ធ្ងន់ធ្ងររបស់ អតិថិជនអំឡុងពេលមានវិបត្តិហរិញ្ញវត្ថុ។ លើសពីនេះ យើងបានចូលរួមជាមួយធនាគាររបស់ រដ្ឋាភិបាល (ធនាគារសហគ្រាស ធុនតូច និងមធ្យម ម.ក) ដែលដើរតួជាបណ្តាញផ្តល់ឥណទាន ដល់អតិថិជនដែលមានអាទិភាពដល់សហគ្រាស ធុនតូច និងមធ្យម ជាមួយអត្រាការប្រាក់ (7% ក្នុងមួយឆ្នាំ)។ បន្ទាប់មកទៀត យើងបានត្រៀមខ្លួនដើម្បីចូលទៅ ក្នុងគម្រោងធានាឥណទាន ដែលដឹកនាំដោយរដ្ឋាភិបាលមួយផ្សេងទៀត ដែលផ្តល់ចំពោះការគាំទ្រអាជីវកម្មខ្នាតតូច និង មធ្យមដែលមិនអាចទទួលបានប្រភពមូលធនពីវត្ថុបញ្ចាំ និងការធានារបស់ខ្លួន។
ធនាគារយល់ថា គុណភាពនៃទ្រព្យសកម្ម និងកំណើនប្រកបដោយនិរន្តរភាពនៅលើរាល់ ការសម្រេចចិត្តសំខាន់ៗ យើងមិនដែលទុកខ្លួនយើងក្នុងការប្រកាន់ខ្ជាប់នូវបទបញ្ញាតិថ្មីទាំងអស់ ជាពិសេសប្រតិបត្តិការឥណទានដែលបាត់បង់កើតឡើងដោយជំងឺរាតត្បាត។ រាល់ឥណទានរៀបចំឡើងវិញទាំងអស់ និងឥណទានបាត់បង់ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និង អនុវត្តយ៉ាងម៉ឹងម៉ាត់។ អាស្រ័យហេតុនេះ អត្រាឥណទានមិនដំណើរការនៅចុងឆ្នាំ2021 ត្រូវ គ្រប់គ្រងបានយ៉ាងល្អមានត្រឹមតែ 0.25% ប្រសើរជាងមធ្យមភាគឆ្នាំកន្លងមក។
នៅចុងឆ្នាំ2020 ធនាគារបានជួបប្រទះនូវការកេងបន្លំនិងជម្លោះនៃការទិញអចលនទ្រព្យ ដែលភ្នាក់ងារកណ្តាលមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាដែលនាំឲ្យធនាគារខាតបង់នូវទឹក ប្រាក់ចំនួន 12.048 លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងឆ្នាំ2021 ធនាគារ បានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយជម្លោះ តាមសន្តិវិធីដោយទទួលបានទឹកប្រាក់ត្រលប់មក វិញចំនួន 6 លានដុល្លារអាមេរិក នៅក្នុងខែឧសភា ឆ្នាំ2021 ស្នាដៃនេះមិនអាចសម្រេចទៅបាន ឡើយ បើគ្មានការគាំទ្រយ៉ាងខ្លាំងពីភាគីពាក់ព័ន្ធទាំងអស់។
ធនធានមនុស្សគឺជាកត្តាដែលមិនអាចខ្វះបានចំពោះភាពជោគជ័យ និងការរីកចម្រើនរបស់ ធនាគារ។ ធនាគារបានចាប់ផ្តើមបង្កើត KPI ថ្មី និងប្រព័ន្ធផ្តល់ប្រាក់រង្វាន់ដែលផ្តល់ដល់ការធានា នូវអត្ថប្រយោជន៏ និងការអនុវត្តសំណងដោយផ្អែកលើគុណវុឌ្ឍី។
ល្បឿន និងគុណភាពនៃសេវាកម្ម នៅតែជាកត្តាប្រគួតប្រជែងខ្លំាងបំផុតដោយសារតែយុទ្ធ សាស្រ្តអាជីវកម្មរបស់យើងពឹងផ្អែកលើភាពខ្លាំងដែលមិនខ្វះបាន។ យើងនឹងនៅតែបន្តការច្នៃ ប្រឌិត និងកែសម្រួលដំណើរការផលិតផល និងសេវាកម្ម ជាពិសេសផលិតផលឥណទានឲ្យ មានភាពរហ័សរហួន និងគ្មានការរឹតត្បិតតាមដែលអាចធ្វើបានដើម្បីបំពេញឥរិយាបទនៃការ តម្រូវការរបស់អតិថិជន។ លើសពីនេះ យើងនឹងបំពាក់បំប៉នមន្រ្តីទំនាក់ទំនង សេវាឥណទាន ជាមួយនឹងជំនាញ និងភាពជាអ្នកដឹកនាំដើម្បីបំរើអតិថិជនប្រកបដោយវិជ្ជាជីវៈ។
ធនាគារប្តេជ្ញាបង្កើតភាពជាដៃគូអាជីវកម្មជាមួយភាគីពាក់ព័ន្ធជាច្រើន។ ជំហានទី1 យើង កំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយបណ្តាក្រុមហ៊ុនអភិវឌ្ឍអចលន ទ្រព្យដើម្បីជំរុញការលក់ និងទាញយកទុនពីទីផ្សារឥណទានគេហដ្ឋានដែលមានការកើនឡើង និង ជំរុញដល់ការលក់ឥណទានមិនមែនសហគ្រាសធុនតូច និងមធ្យម។ ជំហានទី2 យើងកំពុងសិក្សា យ៉ាងសកម្ម និងវាយតម្លៃលទ្ធភាពនៃការផ្តល់ឥណទានដល់សាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុជាកត្តា ទីផ្សារដែលអាចដំណើរការបាន។ ជំហានទី3 យើងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយហាង កាហ្វេល្បីៗ ដើម្បីបង្កើតជាស្តង់ចល័តសម្រាប់បម្រើសេវាដាក់ប្រាក់ និងសេវាធនាគារចល័ត ដល់ អតិថិជនទាំងនេះនឹងពង្រឹងដល់ការលក់ឲ្យកាន់តែខ្លាំងឡើង និងផ្សព្វផ្សាយធនាគារឲ្យកាន់តែ ទូលំទូលាយ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ យើងកំពុងរៀបចំផែនការបង្កើន ចំណេះ ជំនាញដល់បុគ្គលិករបស់យើង ហើយជ្រើសរើសបុគ្គលិកដែលមានបទពិសោធន៍ពីធនាគារពាណិជ្ជ មួយចំនួន ដើម្បីគាំទ្រដល់ផែនការទាំងនេះ។
ដោយគ្មានមន្ទិលសង្ស័យ ឌីជីថលភាវូបនីយកម្មត្រូវបានបង្កប់ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិត ដែលអនុញ្ញាតឲ្យប្រព័ន្ធធនាគារនៅជាប់ខ្លួន វាបានផ្ដល់នូវឧត្តមភាពប្រតិបត្តិការយ៉ាងច្រើន និង បង្កើតនូវគុណតម្លៃពិតប្រាកដទៅកាន់អតិថិជន និងសង្គម។ សព្វថ្ងៃនេះ ស្ថាប័នហិរញ្ញវត្ថុជាច្រើន បាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងផលិតផលរបស់ខ្លួន ដើម្បីបំពេញឥរិយាបទនៃ ការវិវត្តន៍ជូនដល់អតិថិជន។
យើងដឹងពីការរួមបញ្ចូលដ៏សំខាន់នៃបច្ចេកវិទ្យាទៅក្នុងប្រតិបត្តិការធនាគារ និងផលិតផល របស់យើង។ ចំពោះផែនការនាពេលបច្ចុប្បន្ននេះ យើងនឹងពន្លឿនគម្រោងនៅក្នុងចង្វាក់ផលិតផល ដូចជា (RFT, CSS Card, Bakong ជាដើម) ហើយវាបានចាប់ផ្តើមទៅតាមការរំពឹងទុក។ បុគ្គលិករបស់ យើង (ព័ត៌មានវិទ្យា និងក្រុមអភិវឌ្ឍន៍ផលិតផល) បានទទួលនូវបទពិសោធន៍យ៉ាងច្រើនដែលខ្លួន មានជាមួយ Mobile C&C អំឡុងពេលអភិវឌ្ឍន៍។ ការអភិវឌ្ឍរួមគ្នានេះ មានគោលបំណងសំខាន់ ក្នុងការផ្ទេរចំណេះដឹង និងផ្តល់ចំណេះដឹងដល់បុគ្គលិករបស់យើង។ គោលការណ៍ទាំងនេះនឹង ក្លាយជាទ្រព្យសកម្មដ៏សំខាន់មួយ ចំពោះការច្នៃប្រឌិត និងកែសម្រួលប្រព័ន្ធ Ecosystem នាពេល អនាគតរបស់ធនាគារដោយខ្លួនយើងផ្ទាល់។ លើសពីនេះ យើងនឹងផ្តោតលើការរៀបចំឲ្យកាន់តែ ប្រសើរឡើង និងសម្រេចមុខងារ និងដំណើរការរបស់ផលិតផលដែលមានស្រាប់ជា ពិសេសកម្មវិធី DGB Mobile App ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់គ្មានការអាក់រអួល និងមានប្រសិទ្ធិភាពខ្ពស់។
ធនាគារតែងតែយកចិត្តទុកដាក់ទៅលើទស្សនៈហានិភ័យមកពិចារណាសម្រាប់គ្រប់របៀបវារៈសំខាន់ៗ។ យើងយកចិត្តទុកដាក់លើតួនាទីសំខាន់ៗ របស់នាយកដ្ឋានគ្រប់គ្រងហានិភ័យ នាយកដ្ឋានប្រតិបត្តិតាម និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការបង្កើតក្របខណ្ឌអាជីវកម្ម និង ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ នៅក្រោមវិសាលភាពធនាគារពាណិជ្ជ នាយកដ្ឋានឯករាជ្យនឹង ពង្រីកវិសាលភាពការងាររបស់ពួកគេគ្រប់ដណ្តប់លើវិសាលភាពនៃហានិភ័យអាជីវកម្ម និងការ បង្កើតឧបករណ៍សម្រាប់គ្រប់គ្រងហានិភ័យ និងប្រតិបត្តិដ៏រឹងមាំដើម្បីដោះស្រាយហានិភ័យ សំខាន់ៗមួយចំនួនដែលកើតឡើងចំពោះធនាគារ។
ជាចុងក្រោយ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលរបស់ ធនាគារសម្រាប់ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ពួកគាត់ ក្នុងការផ្តល់យុទ្ធសាស្ត្រល្អៗ ដល់ធនាគារ ហើយសូមអរគុណចំពោះអាជ្ញាធរនិយតកម្មរបស់យើង ម្ចាស់ភាគហ៊ុនជាទីគោរព និងអតិថិជនដ៏មានតម្លៃសម្រាប់បន្តការគាំទ្ររបស់ពួកគេ។
អ៊ុល ដេតសុខុម
ប្រធាននាយកប្រតិបត្តិ