ឥណទានទូទៅផ្តល់អោយសំរាប់ធ្វើជាទុនបង្វិលក្នុងការពង្រឹង និងពង្រីកមុខរបរ និងប្រើប្រាស់សំរាប់គោលបំណងផ្សេងៗទៀត ទៅតាមតំរូវការរបស់អតិថិជន ដោយផ្អែក លើចំណូល លទ្ធភាពសង និងទ្រព្យបញ្ចាំ។
អត្ថប្រយោជន៍ៈ
- បង្កើនឪកាសអាជីវកម្ម
- បង្កើនចំណូលអាជីវកម្ម
- ទទួលបានការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុពីបុគ្គលិកដែលមានបទពិសោធន៍
- មានភាពងាយស្រួលក្នុងការចាត់ចែងសាច់ប្រាក់ជាមួយរបៀបសងដែលមានច្រើនប្រភេទទៅតាមតំរូវការ
- បុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់
- សេវាកម្មរហ័ស និងគួរអោយជឿជាក់បាន
- ឯកសារខ្ចីប្រាក់មានភាពសាមញ្ញ និងងាយស្រួល
- រក្សាការសម្ងាត់ខ្ពស់។
លក្ខខណ្ឌក្នុងការផ្តល់ប្រាក់កម្ចី:
- ទំហំឥណទានអតិបរមារហូតដល់១៥០,០០០ដុល្លារសហរដ្ឋអាមេរិក
- របៀបសងមានច្រើនប្រភេទទៅតាមតម្រូវការ
- រយៈពេលខ្ចីប្រាក់រហូតដល់៦០ខែ
- ការប្រាក់គិតតែចំនួនថ្ងៃដែលបានខ្ចីប៉ុណ្ណោះ
តម្រូវការឯកសារសំរាប់ឥណទាន:
១. ខ្ចីជាលក្ខណៈឯកត្តជន
- អចលនទ្រព្យសំរាប់ដាក់បញ្ចាំ
- អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន/លិខិតឆ្លងដែន និង ទិដ្ឋាការ
- សៀវភៅគ្រួសារ/ សៀវភៅស្នាក់នៅ
- របាយការណ៍បញ្ជាក់ពីចំណូលរបស់អ្នកខ្ចី
- ឯកសារសំគាល់កម្មសិទិ្ធដីធ្លី
២. ខ្ចីជាលក្ខណៈក្រុមហ៊ុន
- អចលនទ្រព្យសំរាប់ដាក់បញ្ចាំ
- អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ភាគហ៊ុន/លិខិតឆ្លងដែន
- លក្ខនិ្តកៈក្រុមហ៊ុន
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
- ប័ណ្ណប៉ាតង់
- សេចក្តីសំរេចរបស់ក្រុមប្រឹក្សាភិបាល/ប្រជុំក្រុមប្រឹក្សាភិបាល
- របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន